|
|
|
Gareth Bale អតីតខ្សែប្រយុទ្ធសេ្តចស Real Madrid បាននិយាយនៅក្នុងសន្និសីទកាសែតប្រកាសក្នុងនាមជាកីឡាកររបស់ក្លឹប Los Angeles កាលពីពេលថ្មីៗនេះថា Major League Soccer (MLS) មិនជាលីគចូលនិវត្តន៍នោះទេ ដោយគេនឹងលេងនៅទីនេះក្នុងរយៈពេលយូរ។

Bale បាននិយាយថា៖" ខ្ញុំមិនមកលេងទីនេះក្នុងរយៈពេលខ្លីនោះទេ។ ខ្ញុំគិតថាមកលេងទីនេះគឺអាចផ្ដល់ឱកាសឲ្យខ្ញុំបានច្រើនដើម្បីបន្តចូលរួមប្រកួតនៅ Euro ហើយយើងមិនដឹងមុនបាននោះទេ ប្រហែលខ្ញុំអាចចូលកម្មវិធីហ្នឹងបានម្ដងទៀត។ នេះជាគោលដៅខ្ញុំ។ ខ្ញុំមកទីនេះគឺដើម្បីចូលរួមចំណែកឲ្យបានច្រើន ហើយខ្ញុំពិតចង់ផ្ដើមមែនទែន "។

គួរបញ្ជាក់ថា Bale បានចុះកុងត្រាមកលេងឲ្យ Los Angeles រយៈពេល១ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕
ប្រភព ៖ Sky Sport
ប្រធានក្រុម Albiceleste រូបនេះបាននិយាយថា Lionel Messi និង Argentina national team នឹងព្យាយាមផ្គូផ្គងភាពជោគជ័យនៃព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 នៅប្រទេសកាតា។...
លោក Enzo Maresca គ្រូបង្វឹកក្រុម Chelsea បានប្តូរ Estevao Willian ចេញនៅពាក់កណ្តាលម៉ោង ក្នុងការប្រកួតដែលក្រុម Chelsea ចាញ់ក្រុម Leeds United 3-1 ដើម្បីជៀសវាងការទទួលបានកាតក្រហម បន្ទាប់ពីកីឡាករវ័យ 18 ឆ្នាំរូបនេះទទួលបានកាតលឿងនៅតង់ទីមួយដ៏គួរឱ្យស្អប់ខ្ពើមលើ Gabriel Gudmundsson។...
ក្រុម Napoli កំពុងរៀបចំផែនការរហ័សមួយនៅដើមខែមករា ដើម្បីផ្តល់ជូនអ្នកចាត់ការ Antonio Conte នូវខ្សែបម្រើម្នាក់ បន្ទាប់ពីរបួសរបស់ Kevin De Bruyne ជាមួយ Frank Anguissa និង Billy Gilmour។ ខ្សែបម្រើដែលនៅសល់រួមមាន Stanislav Lobotka ជាមួយ Scott McTominay និង Eljif Elmas ដែលមានសមត្ថភាពច្រើន និងកីឡាករដែលមានទេពកោសល្យនាពេលខាងមុខ Antonio Vergara។...
ប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមការចាប់ឆ្នោត FIFA World Cup 2026 នៅថ្ងៃសុក្រនេះ នៅឯមជ្ឈមណ្ឌល Kennedy ក្នុងទីក្រុង Washington DC ដែលត្រូវបានបញ្ជាក់ដោយសេតវិមាន។...
ក្រុម Chelsea បានរងបរាជ័យ 3-1 ទល់នឹងក្រុម Leeds United កាលពីថ្ងៃពុធ ដោយបានចុះចាញ់នឹងបរិយាកាសអរិភាពនៅ Elland Road ទោះបីជាមានការប្តូរកីឡាករក៏ដោយ បន្ទាប់ពីការប្រកួតរវាងក្រុម Arsenal និង Barcelona។...