|
|
|
ក្លិបយក្សអាឡឺម៉ង់ Bayern Munich កំពុងកំណត់គោលដៅទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Ajax ដើម្បីត្រៀមជំនួសតំណែងរបស់កីឡាករ Robert Lewandowski នៅទឹកដី Allianz Arena ។ ជាក់ស្តែងកុងត្រារបស់ Lewandowski ជាមួយ Bayern មានសុពលភាពដល់រដូវក្តៅ ២០២៣ ប៉ុន្តែក្លឹបគិតថាខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះនិងចាកចេញនាចុងរដូវកាលនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ។

សម្រាប់ខ្សែប្រយុទ្ធដែល Bayern ចង់បាននោះគឺ Sebastien Haller របស់ក្លឹប Ajax ។ គួរបញ្ជាក់ថាកីឡាកររូបនេះ ស៊ុតបញ្ចូលទីបាន ២៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ២៧ ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ រួមទាំងស៊ុតបាន ១០ គ្រាប់ ក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ចំនួន ៦ ប្រកួតចុងក្រោយផងដែរ ។

ទោះជាយ៉ាងណា មានក្លឹបធំៗនៅអឺរ៉ុបជាច្រើនកំពុងចាប់អារម្មណ៏លើរូបគេផងដែរ។ ដូច្នេះធ្វើអោយ Bayern Munich ពិបាកក្នុងការនាំយករូបគេមកកាន់ទឹកដីអាឡឺម៉ង់ ៕
ប្រភព : BBC Sports
World Cup Qualifiers Italy VS Norway Match ...
ខ្សែប្រយុទ្ធ Ferran Torres របស់ក្រុម Barcelona បានស៊ុតបញ្ចូលទីគ្រាប់ទី 100 ក្នុងអាជីពរបស់គាត់កាលពីថ្ងៃសៅរ៍ ដោយស៊ុតបញ្ចូលទីគ្រាប់ទី 100 ក្នុងអាជីពរបស់គាត់ក្នុងអំឡុងពេលការប្រកួតជម្រុះ World Cup របស់ Spain ទល់នឹងក្រុម Georgia។...
ការប្រកួតប្រជែងទីផ្សាររវាងក្រុម AC Milan និង Roma បន្ទាប់ពីការផ្លាស់ប្តូរកីឡាករ Saelemaekers-Abraham ពីរដូវកាលមុន និងកិច្ចព្រមព្រៀងដែលមិនបានសម្រេចដែលពាក់ព័ន្ធនឹង Dovbyk និង Gimenez កាសែត Il Corriere della Sera ផ្តោតលើអនាគតរបស់ Joshua Zirkzee ខ្សែប្រយុទ្ធរបស់ក្រុម Manchester United។...
ក្នុងនាមជាកីឡាកររបស់ក្រុម Arsenal និងក្រុម England Eberechi Eze គឺជាផ្នែកមួយនៃក្រុមការពារដ៏ល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League និងជាក្រុមអន្តរជាតិតែមួយគត់ដែលមិនរបូតគ្រាប់បាល់បន្ទាប់ពីការប្រកួតចំនួនប្រាំពីរក្នុងវគ្គជម្រុះ World Cup។...
យោងតាមកាសែត The Sun កីឡាករ Jamie Gittens ហាក់ដូចជាបានជៀសវាងបញ្ហាសុខភាពណាមួយបន្ទាប់ពីបានដើរចេញពីទីលានក្នុងការប្រកួតរវាងក្រុម England U21 និងសាធារណរដ្ឋអៀរឡង់។...