|
|
ក្លឹបតោខៀវ Chelsea បានធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែបម្រើ Carney Chukwuemeka ពីក្លឹប Aston Villa កាលពីម្សិលមិញ។ ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះ បានព្រមព្រៀងចុះកុងត្រាជាមួយ Chelsea រយៈពេល៦ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣នេះ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨។
គួរបញ្ជាក់ថានេះជាកីឡាករទី៦ហើយដែល Chelsea នាំចូលសម្រាប់រដូវកាលក្ដៅនេះដោយកីឡាករ៥នាក់កន្លងទៅនេះមានដូចជា Raheem Sterling, Kalidou Koulibaly, Omari Hutchinson, Eddie Beach និង Gabriel Slonina៕
ប្រភព ៖ BBC Sport
យោងតាម Sky Sports ក្លឹប Arsenal ចាប់អារម្មណ៍លើខ្សែបម្រើស្លាបរបស់ក្លឹប Real Madrid កីឡាករ Rodrygo ខណៈដែលពួកគេបន្តស្វែងរកការបន្ថែមថ្មីសម្រាប់ខ្សែការពារ។...
ពួកគេគឺជាក្រុមខ្លាំងមួយ ហើយសម្រាប់កីឡាកររបស់យើងគឺពួកគេខំប្រឹងខ្លាំងណាស់ ពួកគេព្យាយាមធ្វើតាមអ្វីដែលខ្ញុំប្រាប់ឲ្យពួកគេធ្វើ។...
ការចាកចេញរបស់ Rodrygo ពីក្រុម Real Madrid នៅតែបន្តប្រមូលផ្ដុំដោយ Rodra នៃ Relevo ។...
ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez កំពុងស្ថិតនៅលើរ៉ាដារបស់ក្លឹប Saudi Pro League Al Hilal នេះបើយោងតាម Alfredo Pedulla ។...
Spain នឹងត្រូវប៉ះ Portugal ក្នុងវគ្គផ្ដាច់ព្រ័ត្រ Nations League នៅថ្ងៃអាទិត្យ។...