|
|
|
Chelsea ចាប់អារម្មណ៍ក្នុងការទិញយកខ្សែប្រយុទ្ធកណ្តាលរបស់ Strasbourg Emanuel Emegha នេះបើយោងតាមរបាយការណ៍ Caught Offside ។
យោងតាមប្រភពដដែល ក្លឹបបារាំងបើកទូលាយក្នុងការពិចារណាលើការផ្ទេរកីឡាករសញ្ជាតិហូឡង់វ័យ 22 ឆ្នាំរូបនេះក្នុងចន្លោះពី 22-25 លានអឺរ៉ូ។
វាត្រូវបានកត់សម្គាល់ថាក្លឹបនៅ Premier League ផ្សេងទៀតក៏កំពុងតាមដានខ្សែប្រយុទ្ធដែរ ប៉ុន្តែ Chelsea កាន់តំណែងខ្លាំងបំផុតក្នុងការចុះហត្ថលេខាលើគាត់ ដោយហេតុថាសម្ព័ន្ធអាមេរិចដែលជាម្ចាស់ក្លឹបតោខៀវក៏បានទិញ Strasbourg ក្នុងឆ្នាំ 2023 ។
រដូវកាលនេះ Emanuel Emegha លេងបាន 21 ប្រកួតឱ្យ Strasbourg ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 2 ដង។
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...