|
|
|
Jamie Carragher អតីតខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool បាននិយាយដល់ឈ្មោះកីឡាកររបស់ក្លឹបមេឃខៀវ Manchester City ថាជាកីឡាករដ៏ល្អបំផុត ដែលលោកប្រាថ្នាចង់ឲ្យមកចូលរួមជាមួយក្លឹប Liverpool នៅថ្ងៃខាងមុខ។

គឺលោកចង់សំដៅទៅកាន់ខ្សែបម្រើ Kevin de Bruyne លេងឲ្យក្លឹបមេឃខៀវ តាំងពីរដូវក្តៅ ឆ្នាំ ២០១៥ ។ លោកបានលើកឡើងថា ៖ “Kevin de Bruyne សាកសមស្ថិតក្នុងចំណោមកីឡាករល្អបំផុតមួយក្នុងលោក ជាពិសេសក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ គេអាចចាត់ទុកជាខ្សែបម្រើល្អដាច់គេហើយ“។

កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះលេងអោយ Man city បាន ២៨៧ ប្រកួត ស៊ុត ៧៤ គ្រាប់ និង បញ្ជូន ១១១ លើក ៕
ប្រភព : Sky Sports
ខ្សែបម្រើ Mikel Merino របស់ក្លឹប Arsenal បានរកគ្រាប់បាល់តែមួយគត់របស់ក្រុមគាត់ក្នុងការប្រកួត Premier League ទល់នឹងក្រុម Chelsea 1-1 នៅថ្ងៃប្រកួតទី 13។...
ខ្សែប្រយុទ្ធក្រុម Liverpool គឺ Alexander Isak បានរកគ្រាប់បាល់បើកឆាកក្នុងការប្រកួត Premier League ទល់នឹងក្រុម West Ham United។...
យោងតាម MARCA ក្រុម Barcelona ឥឡូវនេះរំពឹងយ៉ាងពេញទំហឹងថា Joan Garcia នឹងទទួលបានការហៅចូល Spanish national team លើកដំបូងរបស់គាត់ក្នុងពេលឆាប់ៗនេះ។...
Sergio Ramos ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជំហានបន្ទាប់នៅក្នុងអនាគតរបស់គាត់បន្ទាប់ពីចាកចេញពី Monterrey ដោយខ្សែការពារវ័យ 39 ឆ្នាំរូបនេះចង់ត្រលប់ទៅក្លឹបអឺរ៉ុបវិញ។...
បន្ទាប់ពីជ័យជម្នះ 3-1 របស់ Barcelona លើ Alaves លោក Hansi Flick បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា លោកកំពុងសម្លឹងមើលហួសពីលទ្ធផល។ ខណៈពេលដែលការស៊ុតបញ្ចូលទីពីរគ្រាប់របស់ Dani Olmo និងការវិលត្រឡប់មកវិញរបស់ Raphinha និង Pedri បានផ្តល់សញ្ញាវិជ្ជមាន គ្រូបង្វឹករូបនេះនៅតែជឿជាក់ថាក្រុមនៅតែមានច្រើនដែលត្រូវកែលម្អ។...