|
|
ខ្សែការពារចំណូលថ្មីរបស់ Chelsea កីឡាករ Kalidou Koulibaly ប្រាប់ពីមូលហេតុនេះធ្វើឲ្យ Lukaku មិនជោគជ័យនៅ Chelsea កាលពីរដូវកាលឆ្នាំ២០២១/២២កន្លងទៅនេះ គឺដោយសារគេខ្វះភាពជឿជាក់លើខ្លួនឯង។
Koulibaly បាននិយាយថា៖ Romelu គឺជាកីឡាករល្អមួយរូប ជាកីឡាករដែលមានទេពកោសល្យ។ គេពិតជាខ្លាំងមែន ខ្ញុំធ្លាប់លេងប៉ះគេដែរនៅកាលនៅអ៊ីតាលី ខ្ញុំគិតថា គេមិនចង់លេងប៉ះខ្ញុំទេ។ យ៉ាងណា គេស៊ុតចូលច្រើនគ្រាប់នៅអ៊ីតាលី ជួយ Inter ឲ្យឈ្នះ Scudetto ហើយក្រោយមកគេក៏ផ្លាស់ទៅកាន់ Chelsea ។ គួរបញ្ជាក់ថានៅក្នុងរដូវកាលថ្មីនេះ Lukaku ផ្លាស់ទៅកាន់ Inter វិញដោយខ្ចីជើង ក្រោយគេទើបផ្លាស់ត្រលប់មកលេងនៅ Chelsea វិញបាន១ឆ្នាំ៕
ប្រភព ៖ The Sun
ម្ចាស់ក្លឹប PSG នៅទីក្រុងដូហា ប្រទេសកាតា កំពុងនិយាយច្រើនអំពីរបៀបដែលពួកគេអាចនាំយក Lamine Yamal មកកាន់ក្លឹប Paris របស់ពួកគេ។...
ការប្រារព្ធពិធីនៅតែបន្តសម្រាប់ Ousmane Dembele បន្ទាប់ពីជ័យជំនះ Ballon d'Or របស់គាត់។ យោងតាម RMC Sport ខ្សែប្រយុទ្ធ Paris Saint-Germain ត្រូវបានគេរំពឹងថានឹងទៅលេង Evreux នៅថ្ងៃអាទិត្យនេះ ដើម្បីបង្ហាញពានរង្វាន់ដ៏មានកិត្យានុភាពរបស់គាត់។ ទីក្រុងនេះមានកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់គាត់ ព្រោះវាជាកន្លែងដែលដំណើរបាល់ទាត់របស់គាត់បានចាប់ផ្តើមជាមួយ FC Evreux មុនពេលផ្លាស់ទៅ Borussia Dortmund និងក្រោយមក Barcelona ។...
យោងតាម Florian Plettenberg Liverpool មិនត្រឹមតែមានឆន្ទៈក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មីនៅរដូវក្តៅក្រោយនោះទេ។...
ក្លឹបយក្សទួរគី Galatasaray កំពុងរៀបចំផែនការផ្ទេរសម្រាប់ខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Mohamed Salah វ័យ 33 ឆ្នាំ ដែលមានសក្តានុពលនៅដើមខែមករាឆ្នាំ 2026 ។...