|
|
|
ក្លឹប AS Roma កំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះហត្ថលេខាលើអតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United នៅពេលដែលរូបគេកំពុងឈានចូលដល់ឆ្នាំចុងក្រោយ នៃកុងត្រាបច្ចុប្បន្ន ជាមួយក្លឹបដើមរបស់ខ្លួន ។

អ្នកចាត់ការទូទៅរបស់ Roma លោក Jose Mourinho និងថ្នាក់ដឹកនាំរបស់ក្រុមអ៊ីតាលី គឺជាអ្នកគាំទ្រដ៏ធំមួយរបស់ខ្សែប្រយុទ្ធ Wilfried Zaha បើទោះបីជាពួកគេមិនទាន់បានបើការពិភាក្សាជាមួយក្លឹប Crystal Palace នៅឡើយក៏ដោយ ។ គួរបញ្ជាក់ថា Zaha ត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតមួយរូប នៅក្របខ័ណ្ឌ Premier League ដែលស្ថិតនៅក្រៅក្រុមកំពូលទាំង ៥ ដោយអាចរកបាន ៦១ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត ២៧ លើកផ្សេងទៀត នៅគ្រប់ការប្រកួតទាំងអស់ សម្រាប់អាជីពរបស់គេ ៕
ប្រភព ៖ The Sun
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...