|
|
|
កាលពីយប់មិញក្រុមម្ចាស់ផ្ទះអធិរាជស Real Madrid បានយកឈ្នះក្រុមភ្ញៀវ Paris Saint-Germain ដោយលទ្ធផល 3-1 ក្នុងវគ្គ 16ក្រុម UEFA Champions League ។

ក្រុមភ្ញៀវ PSG បានធ្វើការនាំមុខ 1-0 ក្នុងតង់ទី1 នៅនាទី 39 រកបានដោយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ។ ចូលដល់តង់ទី2 ក្រុមម្ចាស់ផ្ទះហាក់មានប្រៀបជាងដោយស៊ុតបញ្ចូលទីតាមស្មើរនៅនាទី 61 ដោយខ្សែប្រយុទ្ធឆ្នើម Karim Benzema ។

រំលងបានតែប៉ុន្មាននាទី Benzema រកបាន 2គ្រាប់បន្ថែមទៀត ដែលធ្វើអោយ Real Madrid យកឈ្នះដោយលទ្ធផល 3-2 សរុបទាំងជើងទី1 ដែល PSG យកឈ្នះ 1-0 ។

គួរបញ្ជាក់ថា Karim Benzema ធ្វើបានយ៉ាងល្អមែនទែនដោយរកបាន Hat-Trick ដោយចំណាយពេលត្រឹមតែ 17នាទីតែប៉ុណ្ណោះ ៕
ប្រភព: The Sun
Champions League Chelsea VS Barcelona Result ...
Champions League Man City VS Leverkusen Result ...
Champions League Marseille VS Newcastle Result ...
Premier League Man United VS Everton Match ...
យោងតាមលោក Fabrizio Romano ក្រុម Manchester United ចង់រក្សា Casemiro ឲ្យនៅបន្តលើសពីរដូវកាលនេះ ប៉ុន្តែវាទាំងអស់គឺអាស្រ័យលើបំណងប្រាថ្នារបស់កីឡាករប្រេស៊ីលរូបនេះក្នុងការបន្តលេងដោយកាត់បន្ថយប្រាក់ឈ្នួល។...