| 
			
			 | 
				
				
					 | 
	
កំពូលខ្សែប្រយុទ្ធចាស់វស្សារ Cristiano Ronaldo បានប្រាប់ប្រធានក្លឹប Manchester Untied ថារូបគេចង់ចាកចេញ អំឡុងពេលកិច្ចចរចានៅទីលានហ្វឹកហាត់ Carrington កាលពីពេលថ្មីនេះ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិវ័យ ៣៧ឆ្នាំរូបនេះបានមកដល់ទីក្រុង Manchester វិញកាលពីដើមសប្ដាហ៍ បន្ទាប់ពីសុំក្លឹបសម្រាកក្រោមមូលហេតុគ្រួសារ។ Ronaldo បានខកខានប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីជាមួយបិសាចក្រហមដែលរៀបចំនៅប្រទេសថៃនិងអូស្ត្រាលី។

Manchester United រំពឹងថានឹងអាចបញ្ចុះបញ្ចូល Ronaldo ឲ្យបន្តនៅជាមួយក្លឹប និងក្លាយជាផ្នែកមួយនៃគម្រោងរបស់អ្នកចាត់ការថ្មី Erik ten Hag។ ប៉ុន្តែក្រោយមានការពិភាក្សាគ្នាកាលពីថ្ងៃអង្គារ Ronaldo នៅតែរក្សាជំហរចង់ចាកចេញពីកីឡដ្ឋាន Old Trafford ដដែល។ សម្រាប់មូលហេតុចម្បងរបស់កីឡាករវ័យ៣៧ឆ្នាំចង់ចាកចេញគឺដើម្បីបានលេងនៅពានរង្វាន់ Champions League ៕
ប្រភព៖ The Sun
Champions League PSG VS Bayern Munich Match ...
Champions League Liverpool VS Real Madrid Match ...
ក្លឹបបាល់ទាត់ FC Barcelona បានតែងតាំង AMIRI ជាផ្លូវការជាដៃគូសម្លៀកបំពាក់ផ្លូវការថ្មីរបស់ពួកគេ ជាមួយនឹងម៉ាកសម្លៀកបំពាក់ប្រណីតរបស់អាមេរិក ដើម្បីស្លៀកពាក់ក្រុមបាល់ទាត់បុរស និងនារីលើកដំបូងសម្រាប់ដំណើរកម្សាន្ត និងវគ្គផ្តាច់ព្រ័ត្រនៅអឺរ៉ុបរហូតដល់រដូវកាល 2029-30។...
យោងតាមគេហទំព័រផ្លូវការរបស់ក្លឹប Liverpool និង Coca-Cola បានបន្តកិច្ចព្រមព្រៀងភាពជាដៃគូរបស់ពួកគេ។...
ខ្សែការពារឆ្នើម David Alaba ត្រៀមចាកចេញពី Real Madrid នៅរដូវក្តៅនេះ ដោយក្លឹបបានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ នេះបើយោងតាមរបាយការណ៍ជាច្រើន។ កិច្ចសន្យារបស់កីឡាករអូទ្រីសរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល 2025-26។...