|
|
|
ខ្សែប្រយុទ្ធសញ្ជាតិស៊ែរប៊ីគ្រោងនិងចាកចេញពីអធិរាជស Real Madrid នារដូវក្តៅខាងមុខបន្ទាប់ពីមិនសូវបានបង្ហាញខ្លួននារដូវកាលនេះ ។ គួរបញ្ជាក់ថា Luka Jovic ហាក់មិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការទូទៅលោក Carlo Ancelotti ឡើយ ដែលជាហេតុធ្វើឲ្យខ្សែប្រយុទ្ធរូបនេះអវត្តមានក្នុងការប្រកួតនាពេលកន្លងមក ។

គួរបន្ថែមទៀតថាគិតពីឆ្នាំ២០១៩មក Jovic ចូលលេងបានត្រឹម ៤៩ប្រកួត និងរកបាន ៣គ្រាប់ប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក្តី កាលពីខែមករាឆ្នាំ២០២២កន្លងទៅនេះខ្សែប្រយុទ្ធសញ្ជាតិស៊ែរប៊ី ត្រូវបានក្លឹបធំៗជាច្រើនទាក់ទងចង់បានមានដូចជាក្លឹប Arsenal, Everton, AC Milan និង Dortmund ៕
ប្រភព ៖ Marca
Premier League Chelsea VS Aston Villa Match ...
Premier League Arsenal VS Brighton Match ...
Premier League Nottingham VS Man City Match ...
យោងតាម OK Diario ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាមានគម្រោងទិញយកខ្សែបម្រើ Jude Bellingham របស់ក្លឹប Real Madrid។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានទេពកោសល្យបំផុតក្នុងវិស័យបាល់ទាត់ពិភពលោក ដែលធ្វើឱ្យគាត់ក្លាយជាគោលដៅចម្បង។...
លោក Ruben Amorim គ្រូបង្វឹកក្រុម Manchester United បានថ្លែងបន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះក្រុម Newcastle United ក្នុងលទ្ធផល 1-0 ក្នុងក្របខ័ណ្ឌ Premier League ដោយពន្យល់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដែលបានឃើញក្រុម Red Devils ចាប់ផ្តើមជាមួយនឹងខ្សែការពារបួននាក់ ជាជាងខ្សែការពារបីនាក់ធម្មតារបស់លោក។...