|
|
|
លោក Lopetegui អ្នកចាត់ការទូទៅក្រុម Sevilla បានបង្ហើបប្រាប់ថា Anthony Martial និងត្រឡប់ទៅទឹកដីអង់គ្លេសវិញនារដូវក្តៅខាងមុខ ។ Lopetegui និយាយថា ៖ " យើងមិនទាន់អាចនិយាយពីអនាគតរបស់ Martial បានឡើយវាដូចជាឆាប់ពេក ។ ប៉ុន្តែខ្ញុំជឿថាគេនិងត្រឡប់ទៅកាន់ក្រុមចាស់គេវិញ (Manchester United) ព្រោះ Sevilla ហាក់ដូចជាមិនមានបើកការពិភាក្សាក្នុងការបន្តកុងត្រាគេឡើយ "។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានផ្ទេរមក Sevilla កាលពីដើមខែមករាកន្លងទៅក្នុងលក្ខខណ្ឌខ្ចីជើង តែទម្រង់លេងរបស់គេហាក់មិនមានភាពលេចធ្លោឡើយ ទើបធ្វើអោយ Sevilla មិនបន្តកុងត្រាថ្មីដល់គេ ៕
ប្រភព ៖ Fabrizio Romano
Premier League Everton VS Arsenal Match ...
Premier League Tottenham VS Liverpool Match ...
Premier League Newcastle VS Chelsea Match ...
Serie A Juventus VS AS Roma Match ...
យោងតាម Tuttomercatoweb បានឱ្យដឹងថា Axel Disasi ត្រូវបានក្លឹប Serie A យ៉ាងហោចណាស់ពីរកំណត់គោលដៅមុនពេលទីផ្សារដោះដូរកីឡាករខែមករាមកដល់។...