|
|
|
លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកបាននិយាយថា នៅរដូវកាលថ្មីអ្នកគាំទ្រ Real នឹងភ្ញាក់ផ្អើលជាមួយទម្រង់លេង Hazard ខុសពីរដូវកាលមុនៗ។

លោក Martinez បាននិយាយថា៖" Eden Hazard កំពុងតែស្ថិតក្នុងពេលដ៏ល្អបំផុតហើយនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ ខ្ញុំភ្ញាក់ផ្អើលមែនទែននៅពេលឃើញកាយស្មារតីនិងកាយសម្បទាល្អនៅក្នុងខែមិថុនានេះ។ អ្នកគាំទ្រ Real Madrid ប្រាកដណាស់នឹងឃើញ Hazard ថ្មីប្លែកខុសពីរដូវកាលមុនៗមិនខានទេ " ។ គួរបញ្ជាក់ថាតាំងពីផ្ទេរពី Chelsea មក Real Madrid តាំងពីឆ្នាំ២០១៩មក Hazard ហាក់ដូចជាមិនសូវជាជោគជ័យដោយសារតែមានរបួសជាប់ញឹកញយពេក។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ គេចូលលេងឲ្យ Real បាន៦៦ប្រកួត និងស៊ុតចូល៦គ្រាប់៕
ប្រភព ៖ Sky Sport
ត្រលប់ទៅខែមករា ឆ្នាំ2025 Erling Haaland បានចុះកិច្ចសន្យារយៈពេល 9.5 ឆ្នាំជាមួយ Manchester City ដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងរយៈពេលនៃការប្តេជ្ញាចិត្ត។...
Matvey Safonov ត្រូវបានអ្នកយកព័ត៌មានរបស់ Le Parisien បោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែរបស់ Paris Saint-Germain សម្រាប់ខែធ្នូ។...
ក្លឹប Atlético Mineiro បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌទាំងអស់ ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្វេង Renan Lodi លើកិច្ចសន្យារយៈពេលប្រាំឆ្នាំ។...
ថ្លែងទៅកាន់ CBS Sports បន្ទាប់ពីជ័យជម្នះរបស់ក្រុម Arsenal លើក្រុម Crystal Palace លោក William Saliba ត្រូវបានគេសួរថាតើគាត់ជឿថា Jurrien Timber គឺជាខ្សែការពារស្តាំដ៏ល្អបំផុតនៅក្នុងបាល់ទាត់ពិភពលោកដែរឬទេ។...
បច្ចុប្បន្ន Liverpool កំពុងជួបប្រទះវិបត្តិរបួស និងភាពអាចរកបាន ដោយ Alexander Isak ត្រូវអវត្តមានពេញមួយរដូវកាល Cody Gakpo ក៏អវត្តមានដោយសាររបួស និង Mo Salah កំពុងបំពេញកាតព្វកិច្ចអន្តរជាតិនៅ AFCON។...