|
|
|
Lionel Messi អតីតខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ប្រហែលជាមានឱកាសតិចតួចណាស់ក្នុងការត្រឡប់មកទ្រនំចាស់វិញនេះបើតាមការបញ្ជាក់របស់ប្រធានក្លឹប Barca លោក Joan Laporta ។

លោក Laporta បានផ្តល់បទសម្ភាសន៍ជាមួយ RAC1 ថា ៖ "ខ្ញុំមិនទាន់បានទទួលដំណឹងអ្វីទាំងអស់ពី Messi ឬ ក៏ភ្នាក់ងាររបស់គេឡើយទាក់ទងនិងការត្រឡប់មកវិញរបស់គេ ។ ហើយមកទល់ពេលនេះ យើងក៏មិនចង់បង្កើតកំហុសដែលអាចធ្វើអោយប៉ះពាល់ដល់ក្លឹបដែរ "។

គួរបញ្ជាក់ថាក្លឹបអ្នកមានបុណ្យ FC Barcelona ធ្លាប់មានបញ្ហាហិរញ្ញវត្ថុដែលធ្វើអោយ Messi ត្រូវបង្ខំចិត្តផ្ទេរទៅ PSG កាលពីរដូវកាលមុន ៕
ប្រភព ៖ Fabrizio Romano
Kylian Mbappé បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រ Champions League ខណៈដែលគ្រាប់បាល់ទាំងបួនរបស់គាត់បានជួយឲ្យក្រុម Real Madrid ទទួលបានជ័យជម្នះយ៉ាងអស្ចារ្យក្នុងលទ្ធផល 4-3 លើក្រុម Olympiacos ក្នុងទីក្រុង Piraeus ដោយបានរួចផុតពីការវាយបកដ៏ខ្លាំងក្លានៅចុងម៉ោងពីក្រុមជើងឯកក្រិក។...
ការប្រកួតដែលមានគ្រាប់បាល់ពីក្រុម Barcelona បានបញ្ចប់ហើយ។...
ក្រុម Arsenal បានក្លាយជាក្រុមតែមួយគត់នៅក្នុង Champions League ដែលមានជ័យជម្នះប្រាំលើកជាប់ៗគ្នាក្នុងចំណោមប្រាំលើក ដែលពង្រឹងឋានៈរបស់ពួកគេជាក្រុមដែលមានទម្រង់លេងល្អបំផុតនៅក្នុងការប្រកួត។...
បន្ទាប់ពីក្រុមរបស់គាត់ទទួលបានជ័យជម្នះ 3-0 លើក្រុម Barcelona គ្រូបង្វឹកក្រុម Chelsea លោក Enzo Maresca បានជំរុញឱ្យមនុស្សកុំប្រៀបធៀប Estevao Goncalves និង Lamine Yamal ជាមួយ Cristiano Ronaldo និង Lionel Messi។...
សំណាងអាក្រក់របស់ Neymar ជាមួយនឹងរបួសនៅតែបន្ត ខណៈដែលគាត់មានបញ្ហាជង្គង់ ដែលនឹងធ្វើឱ្យគាត់ត្រូវអវត្តមានរយៈពេលយូរ។...