| 
			
			 | 
				
				
					 | 
	
Real Madrid កំពុង ចាប់ អារម្មណ៍ ចង់ ទិញ James Rodriguez ពី Everton យក ទៅ លេង នៅ អេស្ប៉ាញ វិញ

លោក Carlo Ancelotti ដែល បាន ត្រឡប់ ទៅ កាន់ Real Madrid ចាកចេញ ពី Everton កាល ពី ដើម ខែ នេះ ត្រូវ បាន គេ ជឿជាក់ ចង់ ធ្វើ ការ ជាមួយ James ម្ដង ទៀត។ Rodriguez វ័យ ២៩ ឆ្នាំ ចូលរួម ជាមួយ Everton កាល ពី រដូវ ក្ដៅ មុន ក្រោយ រួមរស់ អស់ រយៈពេល ៦ ឆ្នាំ នៅ Real។
នៅ Real Madrid លោក Ancelotti បាន ទិញ យក James មក កាល ពី ឆ្នាំ ២០១៤។ ហើយ បន្ទាប់ មក អ្នក ចាត់ ការ សញ្ជាតិ អ៊ីតាលី រូប នេះ បន្ត ខ្ចី ជើង គេ មក Bayern Munich មុន ពេល មក ចូលរួម លេង ជាមួយ Everton។

តាម ការ ស្នើ សុំ របស់ លោក Ancelotti ទៅ កាន់ លោក Florentino Perez គឺ ចង់ នាំ យក James មក Madrid វិញ។ Rodriguez ក៏ ត្រូវ បាន គេ ដឹង ដែរ ថា បាន យល់ ព្រម កាត់ បន្ថយ ថ្លៃ ពលកម្ម ដើម្បី ត្រឡប់ មក កាន់ Bernabeu វិញដែរ។
ការ ផ្ទេរ របស់ Rodriguez ទៅ Madrid អាច នឹង កើត ឡើង កាន់ តែ ឆាប់ ប្រសិន បើ លោក Rafael Benitez ត្រូវ បាន តែងតែ ជា អ្នក ចាត់ ការ របស់ Everton។ Rodriguez និង Benitez ធ្លាប់ មាន បញ្ហា នឹង គ្នា ក្នុង ក្លឹប Real Madrid កាល ពី ឆ្នាំ ២០១៥៕
Champions League PSG VS Bayern Munich Match ...
Champions League Liverpool VS Real Madrid Match ...
ក្លឹបបាល់ទាត់ FC Barcelona បានតែងតាំង AMIRI ជាផ្លូវការជាដៃគូសម្លៀកបំពាក់ផ្លូវការថ្មីរបស់ពួកគេ ជាមួយនឹងម៉ាកសម្លៀកបំពាក់ប្រណីតរបស់អាមេរិក ដើម្បីស្លៀកពាក់ក្រុមបាល់ទាត់បុរស និងនារីលើកដំបូងសម្រាប់ដំណើរកម្សាន្ត និងវគ្គផ្តាច់ព្រ័ត្រនៅអឺរ៉ុបរហូតដល់រដូវកាល 2029-30។...
យោងតាមគេហទំព័រផ្លូវការរបស់ក្លឹប Liverpool និង Coca-Cola បានបន្តកិច្ចព្រមព្រៀងភាពជាដៃគូរបស់ពួកគេ។...
ខ្សែការពារឆ្នើម David Alaba ត្រៀមចាកចេញពី Real Madrid នៅរដូវក្តៅនេះ ដោយក្លឹបបានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ នេះបើយោងតាមរបាយការណ៍ជាច្រើន។ កិច្ចសន្យារបស់កីឡាករអូទ្រីសរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល 2025-26។...