|
|
|
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលខ្សែការពារកណ្តាលម្នាក់មកជំនួសប្រធានក្រុម Harry Maguire ។

បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីទម្រង់លេងរបស់ប្រធានក្រុមសញ្ជាតិអង់គ្លេសមួយរយះពេលចុងក្រោយនេះ ដែលជំរុញអោយ Manchester United ស្វះស្វែងក្នុងការរកខ្សែម្នាក់មកជំនួសរូបគេ ។

សម្រាប់ខ្សែការពារដែល Manutd ចាប់អារម្មណ៍នោះគឺ Manuel Akanji របស់ក្លឹប Borussia Dortmund ដែលខ្សែការពាររូបនេះទើបតែបដិសេធមិនបន្តកុងត្រាថ្មីជាមួយ Dortmund ឡើយ ។ គួរបញ្ជាក់ថាកុងត្រារបស់ Akanji មិនដល់ ១២ខែឡើយ ហើយតម្លៃនៃការផ្ទេររបស់គេប្រហាក់ប្រហែល ២៥លានផោន ៕
ប្រភព ៖ Mirror
Premier League Chelsea VS Aston Villa Match ...
Premier League Arsenal VS Brighton Match ...
Premier League Nottingham VS Man City Match ...
យោងតាម OK Diario ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាមានគម្រោងទិញយកខ្សែបម្រើ Jude Bellingham របស់ក្លឹប Real Madrid។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានទេពកោសល្យបំផុតក្នុងវិស័យបាល់ទាត់ពិភពលោក ដែលធ្វើឱ្យគាត់ក្លាយជាគោលដៅចម្បង។...
លោក Ruben Amorim គ្រូបង្វឹកក្រុម Manchester United បានថ្លែងបន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះក្រុម Newcastle United ក្នុងលទ្ធផល 1-0 ក្នុងក្របខ័ណ្ឌ Premier League ដោយពន្យល់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដែលបានឃើញក្រុម Red Devils ចាប់ផ្តើមជាមួយនឹងខ្សែការពារបួននាក់ ជាជាងខ្សែការពារបីនាក់ធម្មតារបស់លោក។...