|
|
Juan Mata ខ្សែបម្រើសញ្ជាតិអេស្ប៉ាញគ្រោងនិងចាកចេញពីទឹកដី Old Trafford នារដូវក្តៅខាងមុខ ។ ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះហាក់មិនសូវបានបង្ហាញខ្លួនសោះនារដូវកាលនេះ បើទោះបីជាក្រោមការដឹកនាំរបស់អ្នកថ្មី (Ralf Rangnick) ក៏ដោយ ។
តាមពិតទៅវាមិនមែនជារឿងគួរអោយភ្ញាក់ផ្អើលទេ ព្រោះ Manutd កំពុងតែរុះរើកីឡាករចាស់ៗមួយចំនួនដូចជា Nemanja Matic និង Mata ដើម្បីកែប្រែស្ថានភាពក្លឹបនាពេលបច្ចុប្បន្ន ។ ទោះជាយ៉ាងណាក្តីវាជារឿងគួរអោយសោកស្តាយសម្រាប់ខ្សែបម្រើអេស្ប៉ាញរូបនេះដែលគេនិងត្រូវចាកចេញ បន្ទាប់ចំណាយពេលជិត៨ឆ្នាំនៅទឹកដី Old Trafford ៕
ប្រភព : Stretty News
ម្ចាស់ក្លឹប PSG នៅទីក្រុងដូហា ប្រទេសកាតា កំពុងនិយាយច្រើនអំពីរបៀបដែលពួកគេអាចនាំយក Lamine Yamal មកកាន់ក្លឹប Paris របស់ពួកគេ។...
ការប្រារព្ធពិធីនៅតែបន្តសម្រាប់ Ousmane Dembele បន្ទាប់ពីជ័យជំនះ Ballon d'Or របស់គាត់។ យោងតាម RMC Sport ខ្សែប្រយុទ្ធ Paris Saint-Germain ត្រូវបានគេរំពឹងថានឹងទៅលេង Evreux នៅថ្ងៃអាទិត្យនេះ ដើម្បីបង្ហាញពានរង្វាន់ដ៏មានកិត្យានុភាពរបស់គាត់។ ទីក្រុងនេះមានកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់គាត់ ព្រោះវាជាកន្លែងដែលដំណើរបាល់ទាត់របស់គាត់បានចាប់ផ្តើមជាមួយ FC Evreux មុនពេលផ្លាស់ទៅ Borussia Dortmund និងក្រោយមក Barcelona ។...
យោងតាម Florian Plettenberg Liverpool មិនត្រឹមតែមានឆន្ទៈក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មីនៅរដូវក្តៅក្រោយនោះទេ។...
ក្លឹបយក្សទួរគី Galatasaray កំពុងរៀបចំផែនការផ្ទេរសម្រាប់ខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Mohamed Salah វ័យ 33 ឆ្នាំ ដែលមានសក្តានុពលនៅដើមខែមករាឆ្នាំ 2026 ។...