|
|
|
តារារបស់ Manchester City កីឡាករ Joao Cancelo បានដកខ្លួនចេញពីព្រឹត្តិការណ៍ Euro បន្ទាប់ពីរូបគេតេស្ដវិជ្ជមានកូវីដ-១៩

ព័រទុយហ្គាល់ដែលនឹងលេងប្រកួតដំបូងទល់នឹងហុងគ្រីនៅថ្ងៃស្អែក បានបង្ខំចិត្តទម្លាក់ Cancelo ចោល បន្ទាប់ពីតេស្ដរកឃើញជំងឺនៅថ្ងៃច័ន្ទនេះ។ កីឡាកររបស់ Manchester United ដែលបច្ចុប្បន្នខ្ចីជើងនៅ AC Milan គឺ Diogo Dalot ត្រូវបានកោះហៅមកជំនួសកន្លែង Cancelo។
Cancelo ត្រូវបានរំពឹងនឹងអាចចាប់ផ្ដើមជាជម្រើសដំបូងរបស់លោក Fernando Santos ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយសារទម្រង់លេងរបស់គេឡើងខ្លាំង។ កីឡាករវ័យ២៧ឆ្នាំបានជួយ Manchester City លើកពាន Premier League និងទើបតែរកគ្រាប់បាល់បានក្នុងជំនួបឈ្នះ ៤-០ លើអ៊ីស្រាអ៊ែល៕
Champions League Athletic Club VS PSG Match ...
Champions League Club Brugge VS Arsenal Match ...
Champions League Real Madrid VS Man City Match ...
ក្នុងវ័យត្រឹមតែ 18 ឆ្នាំ និង 148 ថ្ងៃ Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ UEFA Champions League ដែលឈានដល់ការចូលរួមស៊ុតបញ្ចូលទីដោយផ្ទាល់ចំនួន 14 ដង 7 គ្រាប់ + 7 assist ដោយវ៉ាដាច់កំណត់ត្រាមុនរបស់ Kylian Mbappe ដែលស៊ុតបញ្ចូលទីបាន 13 ដងក្នុងឆ្នាំ 2017។...
ក្រុម Bayern Munich បានវាយបកពីក្រោយដើម្បីធានាជ័យជម្នះ 3-1 លើក្រុម Sporting Lisbon ក្នុងជុំទីប្រាំមួយនៃវគ្គចែកពូល Champions League។ ក្រុមរបស់លោក Vincent Kompany បានងើបឡើងវិញបន្ទាប់ពីចាញ់ក្រុម Arsenal។...