|
|
|
ពិតជាមិនគួរអោយជឿ!!! ក្រុមការពារតំណែងជើងឯកអាល់ហ្សេរីធ្លាក់ត្រឹមវគ្គក្នុងពូល។ ក្រុមការពារតំណែងជើងឯកជម្រើសជាតិអាល់ហ្សេរីបានធ្លាក់ចេញពីពាន Africa Cup of Nations
ហើយ ក្រោយប្រកួតចាញ់កូឌីវ័រនៅណាត់ចុងក្រោយ ៣-១។

កូឌីវ័រធ្វើបានយ៉ាងល្អដោយបានបើកការនាំមុខមុនដល់ទៅ៣គ្រាប់ជាប់គ្នា ធ្វើបានដោយកីឡាករ Franke Kessie, Ibrahim Sangare និង Nicolas Pepe របស់ Arsenal។ អាល់ហ្សេរី បានតដៃរកបានមួយគ្រាប់វិញ សម្រេចទីដោយកីឡាករ Sofiane Bendebka។

បរាជ័យ ៣-១ នេះបានធ្វើឲ្យអាល់ហ្សេរីស្ថិតនៅបាតតារាងក្នុងពូល E មានតែ១ពិន្ទុគត់។ ចំណែកឯកូឌីវ័រឈរនៅលេខមួយក្នុងពូល បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយអេក្វាទ័រហ្គីណេ៕
ប្រភព: Sky Sports
Champions League PSG VS Bayern Munich Match ...
Champions League Liverpool VS Real Madrid Match ...
ក្លឹបបាល់ទាត់ FC Barcelona បានតែងតាំង AMIRI ជាផ្លូវការជាដៃគូសម្លៀកបំពាក់ផ្លូវការថ្មីរបស់ពួកគេ ជាមួយនឹងម៉ាកសម្លៀកបំពាក់ប្រណីតរបស់អាមេរិក ដើម្បីស្លៀកពាក់ក្រុមបាល់ទាត់បុរស និងនារីលើកដំបូងសម្រាប់ដំណើរកម្សាន្ត និងវគ្គផ្តាច់ព្រ័ត្រនៅអឺរ៉ុបរហូតដល់រដូវកាល 2029-30។...
យោងតាមគេហទំព័រផ្លូវការរបស់ក្លឹប Liverpool និង Coca-Cola បានបន្តកិច្ចព្រមព្រៀងភាពជាដៃគូរបស់ពួកគេ។...
ខ្សែការពារឆ្នើម David Alaba ត្រៀមចាកចេញពី Real Madrid នៅរដូវក្តៅនេះ ដោយក្លឹបបានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ នេះបើយោងតាមរបាយការណ៍ជាច្រើន។ កិច្ចសន្យារបស់កីឡាករអូទ្រីសរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល 2025-26។...