| 
			
			 | 
				
				
					 | 
	
អតីតគ្រូបង្វឹកឆ្នើមរបស់បិសាចក្រហម Manchester United លោក Sir Alex Ferguson ត្រូវបានគេរាយការណ៍ថាបានត្រឡប់មកកាន់តំណែងធំមួយនៅអតីតក្លឹបចាស់ខ្លួនវិញ ។

យោងតាមរបាយការណ៍របស់សារព័ត៍មាន  Daily Mail បានបង្ហាញឱ្យដឹងថា នាយកប្រតិបត្តិរបស់ក្លឹប Manchester United លោក Richard Arnold បានតែងតាំងលោក Sir Alex នៅក្នុងតួនាទីជាផ្លូវការមួយ ជាមួយនឹងការប្រើប្រាស់បទពិសោធ ដែលលោកមាន ដើម្បីផ្តល់ការប្រឹក្សា សម្រាប់ក្លឹប។ 

គួរបញ្ជាក់ថាលោក Arnold ក៏បានបង្កើតក្រុមការងារមួយប្រមូលផ្តុំដោយអ្នកមានសមត្ថភាព ដូចជាលោក Ferguson ផ្ទាល់រួមទាំងអតីតប្រធានក្រុមលោក Bryan Robson និងនាយកផ្នែកកីឡាករបច្ចុប្បន្នលោក John Mutough ដើម្បីជួយគាត់ ក្នុងការគ្រាប់គ្រងលើគ្រប់ផ្នែកទាំងអស់ នៅក្នុងក្លឹប ៕
ប្រភព៖ Dailymail
Champions League PSG VS Bayern Munich Match ...
Champions League Liverpool VS Real Madrid Match ...
ក្លឹបបាល់ទាត់ FC Barcelona បានតែងតាំង AMIRI ជាផ្លូវការជាដៃគូសម្លៀកបំពាក់ផ្លូវការថ្មីរបស់ពួកគេ ជាមួយនឹងម៉ាកសម្លៀកបំពាក់ប្រណីតរបស់អាមេរិក ដើម្បីស្លៀកពាក់ក្រុមបាល់ទាត់បុរស និងនារីលើកដំបូងសម្រាប់ដំណើរកម្សាន្ត និងវគ្គផ្តាច់ព្រ័ត្រនៅអឺរ៉ុបរហូតដល់រដូវកាល 2029-30។...
យោងតាមគេហទំព័រផ្លូវការរបស់ក្លឹប Liverpool និង Coca-Cola បានបន្តកិច្ចព្រមព្រៀងភាពជាដៃគូរបស់ពួកគេ។...
ខ្សែការពារឆ្នើម David Alaba ត្រៀមចាកចេញពី Real Madrid នៅរដូវក្តៅនេះ ដោយក្លឹបបានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ នេះបើយោងតាមរបាយការណ៍ជាច្រើន។ កិច្ចសន្យារបស់កីឡាករអូទ្រីសរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល 2025-26។...